ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ១៩៥នាក់ ជាសះស្បើយ ២៧៩នាក់ និងស្លាប់ ១២នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ១៩៥នាក់ អ្នកជាសះស្បើយចំនួន ២៧៩នាក់ និងអ្នកស្លាប់ចំនួន ១២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២២នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១១៦,៨៦០នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១១១,១៤៩នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៦៧០នាក់៕