ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ២៥៨នាក់ ជាសះស្បើយ ៤០៥នាក់ និងស្លាប់ ២៤នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៥៨នាក់ អ្នកជាសះស្បើយចំនួន ៤០៥នាក់ និងអ្នកស្លាប់ចំនួន ២៤នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២៤នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១១៦,៦៦៥នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១១០,៨៧០នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៦៥៨នាក់៕