ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ២៦៧នាក់ ជាសះស្បើយ ៣១១នាក់ និងស្លាប់ ២៤នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៦៧នាក់ អ្នកជាសះស្បើយចំនួន ៣១១នាក់ និងអ្នកស្លាប់ចំនួន ២៤នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៦នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១១៦,៤០៧នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១១០,៤៦៥នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៦៣៤នាក់៕