ពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន នៅឯប្រាសាទ «បាណន់»
បាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន នៅឯប្រាសាទ «បាណន់»។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី មន្ត្រីរាជការ និងក្រុមការងាររបស់រាជរដ្ឋាភិបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះជួយមូលដ្ឋានភូមិ ឃុំ របស់ស្រុកបាណន់ រួមទាំងប្រជាពលរដ្ឋដែលបានចូលរួមជាច្រើននាក់ទៀតផងដែរ។
ក្នុងពិធីបួងសួងនេះដែរ ក៏បានអំពាវនាវដល់បារមីវត្ថុសក្តិសិទ្ធ តាមបីបាច់ថែរក្សាថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្ត មន្ត្រីរាជការប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យទទួលបានតែសេចក្តីសុខសប្បាយ និងសូមឲ្យទុក្ខសោករោគាភ័យឧបទ្រុឌចង្រៃ ទាំងពួង វិនាសចេញឆ្ងាយ និងប្រទេសជាតិយើងទាំងមូលផងដែរ៕