ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ២៦៥នាក់ ជាសះស្បើយ ៤៩៩នាក់ និងស្លាប់ ២៦នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៦៥នាក់ អ្នកជាសះស្បើយចំនួន ៤៩៩នាក់ និងអ្នកស្លាប់ចំនួន ២៦នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៨នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១១៦,១៤០នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១១០,១៥៤នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៦១០នាក់៕