ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ស៉ីណូវ៉ាក់ (Sinovac) ចំនួន ២.០០០.០០០ (ពីរលាន) ដូសបន្ថែមជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ យក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាល៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ