ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ២៦៨នាក់ ជាសះស្បើយ ៣៥៩នាក់ និងស្លាប់ ២៥នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៦៨នាក់ អ្នកជាសះស្បើយចំនួន ៣៥៩នាក់ និងអ្នកស្លាប់ចំនួន ២៥នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២៤នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១១៥,៨៧៥នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១០៩,៦៥៦នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៥៨៤នាក់៕