ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ២៧២នាក់ ជាសះស្បើយ ៤៩៤នាក់ និងស្លាប់ ១៥នាក់
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៧២នាក់ អ្នកជាសះស្បើយចំនួន ៤៩៤នាក់ និងអ្នកស្លាប់ចំនួន ១៥នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ១១៥,៦០៧នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១០៩,២៩៦នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៥៥៩នាក់៕