ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ២២០នាក់ ជាសះស្បើយ ៥៣៧នាក់ និងស្លាប់ ២៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២២០នាក់ អ្នកជាសះស្បើយចំនួន ៥៣៧នាក់ និងអ្នកស្លាប់ចំនួន ២៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៧នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១១៤,៥៧១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១០៧,៣៧៦នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៤៨២នាក់៕