ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ២០៣នាក់ ជាសះស្បើយ ៥៤៧នាក់ និងស្លាប់ ១៨នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២០៣នាក់ អ្នកជាសះស្បើយចំនួន ៥៤៧នាក់ និងអ្នកស្លាប់ចំនួន ១៨នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៩នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១១៤,៣៥១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១០៦,៨៣៩នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៤៥៩នាក់៕