ក្រុមនិស្សិតផ្នែកក្រសួងសុខាភិបាល ០៧នាក់ វិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីបញ្ចប់ការសិក្សា នៅប្រទេសវៀតណាម
ស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញបែបបទជូនក្រុមនិស្សិត ផ្នែកក្រសួងសុខាភិបាល ចំនួន ០៧នាក់ ស្រី០៥នាក់ ដែលបានបញ្ចប់ការសិក្សា នៅប្រទេសវៀតណាម ធ្វើដំណើរចូលប្រទេស។
ដោយអនុវត្តតាមសេចក្តីណែនាំ របស់អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ក្រុមការងារបានធ្វើតេស្តរហ័សជាលទ្ធផល (អវិជ្ជមាន) និងបន្តធ្វើចត្តាឡីស័កក្រុមនិស្សិតខាងលើនៅផ្ទះសំណាក់ ប៉ាង សំអុល ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមវិធានការណ៍ របស់អនុគណៈកម្មការ៕