ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ២២៤នាក់ ជាសះស្បើយ ៤៩៩នាក់ និងស្លាប់ ១០នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២២១នាក់ អ្នកជាសះស្បើយចំនួន ៤៩៩នាក់ និងអ្នកស្លាប់ចំនួន ១០នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១១៤,១៤៨នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១០៦,២៩២នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៤៤១នាក់៕