ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ២២១នាក់ ជាសះស្បើយ ៤៤៣នាក់ និងស្លាប់ ១៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២២១នាក់ អ្នកជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកស្លាប់ចំនួន ១៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៩នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១១៣,៩២៤នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១០៥,៧៩៣នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៤៣១នាក់៕