ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ១៩៩នាក់ ជាសះស្បើយ ៤៩០នាក់ និងស្លាប់ ២៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ១៩៩នាក់ អ្នកជាសះស្បើយចំនួន ៤៩០នាក់ និងអ្នកស្លាប់ចំនួន ២៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៤៤នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ១១៣,២៥៦នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១០៤,៤០៨នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៣៨៣នាក់៕