ក្រចេះ៖ នៅថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៣០នាទីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានប្រជុំកងជួរ រក្សាគម្លាត និងបើកកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២១ និងលើក​ទិសដៅ​សម្រាប់ខែបន្ទាប់ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី កើត ដារ៉ាស៊ី នាយប៉ុស្តិ៍ ដោយមានការចូលរួមពីសំណាក់ ​លោក​នាយរងប៉ុស្តិ៍ ​នាយ-នាយរងផ្នែក​ និងមន្ត្រីមួយចំនួន​។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកនាយប៉ុស្តិ៍បានលើកឡើងពីការប្រជុំផ្សព្វផ្សាយផែនការ និងស្មារតីអង្គប្រជុំរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១, ផ្សព្វផ្សាយស្មារតីអង្គប្រជុំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២១ នៅនាយកដ្ឋានច្រកទ្វារទី២, ណែនាំ និងពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ, បង្កើនការយកចិត្តទុកដាក់ខ្ពស់មុននឹងប្រថាប់ត្រាជំនាញ, យកចិត្តទុកដាក់ខ្ពស់ ត្រួតពិនិត្យមុខសញ្ញាអន្តោប្រវេសន៍, ទប់ស្តាត់ការជ្រៀតចូល-ចេញប្រទេសតាមច្រករបៀង, ពង្រឹងនិងអនុវត្តវិធានការណ៍ របស់ក្រសួងសុខាភិបាល, គ្រប់គ្រងកម្លាំង និងបែងចែកមន្ត្រីបម្រើការងារស្របតាមបរិបទកូវីដ-១៩ នាពេលបច្ចុប្បន្ន, ត្រូវឆ្លើយតប និងផ្សព្វផ្សាយរាល់លិខិតរដ្ឋបាលឲ្យបានទាន់ពេលវេលា, យកចិត្តទុកដាក់ថែទាំ សំអាត ប្រព័ន្ធគ្រប់គ្រងច្រកទ្វារព្រំដែនកម្ពុជា (CBMS), បន្តរក្សាអនាម័យល្អ ការហូបចុក កន្លែងស្នាក់នៅ និងហាត់ប្រាណដើម្បីសុភាព និងសូមបន្តរក្សាការសាមគ្គីភាពផ្ទៃក្នុងល្អ បន្ថែមទៀត៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ