កិច្ចប្រជុំត្រួតពិនិត្យលទ្ធភាព ស្តីពីការផ្លាស់ប្តូរទីតាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាចាស់ មកទីតាំងថ្មី
ព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូប្រធាននាយកដ្ឋានច្រកទ្វារទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយលោក គង់ សុធា នាយករដ្ឋបាលកំពង់ផែស្វយ័តភ្នំពេញ និងលោក សាយ ចន្ថា នាយកវិស្វកម្មកំពង់ផែស្វយ័តភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ក្នុងការពិភាក្សាស្តីពីការពិនិត្យលទ្ធភាពលើការដោះដូរដីបច្ចុប្បន្ន (ប៉ុស្តិ៍ទឹក) របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាមកទីតាំងថ្មី ក្នុងគោលបំណងដើម្បីងាយស្រួលក្នុងការសហការត្រួតពិនិត្យរវាងស្ថាប័នពាក់ព័ន្ធ លើការអនុវត្តន៍ការងារជំនាញ ឲ្យកាន់តែជិតស្និទ្ធ និងបានទាន់ពេលវេលា។ បន្ទាប់មកក្រុមការងារ ក៏បានចុះពិនិត្យជាក់ស្តែងនៅទីតាំងចាស់ និងទីតាំងថ្មីផងដែរ៕