ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៩៧៨នាក់ ជាសះស្បើយ ៦០៥នាក់ និងស្លាប់ ១៧នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៩៧៨នាក់ អ្នកជាសះស្បើយចំនួន ៦០៥នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៨១នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ១១២,៦៥១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១០២,៨២៧នាក់ និងអ្នកស្លាប់ សរុបចំនួន ២,៣១៩នាក់៕