ស្វាយរៀង៖​ នាថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០នាទីលោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានអញ្ជើញចូលរួម វគ្គផ្សព្វផ្សាយស្ដីពីក្រមសីលធម៌របស់មន្ត្រី និងអ្នកពាក់ព័ន្ធនៅក្នុងមណ្ឌលចត្តាឡីស័ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ប៉ុណ្ណ សំខាន់អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯក សុវណ្ណភារ: អភិបាលរងខេត្តស្វាយរៀង និងតំណាងមន្រ្តីក្រសួងសុខាភិបាល តំណាងអង្គការ Unicef ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ តាមប្រព័ន្ធវីដេអូ (ZOOM)៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ