ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៨៣៩នាក់ ជាសះស្បើយ ៥៣០នាក់ និងស្លាប់ ១៨នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨៣៩នាក់ អ្នកជាសះស្បើយចំនួន ៥៣០នាក់ និងអ្នកស្លាប់ចំនួន ១៨នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១០៩នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១០៩,៩២៦នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១០១,១៨៥នាក់ និងអ្នកស្លាប់ សរុបចំនួន ២,២៦១នាក់៕