ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៨២២នាក់ ជាសះស្បើយ ៤៩៤នាក់ និងស្លាប់ ២១នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨២២នាក់ អ្នកជាសះស្បើយចំនួន ៤៩៤នាក់ និងអ្នកស្លាប់ចំនួន ២១នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១០៦នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១០៧,៤៤១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៩៩,៦២៨នាក់ និងអ្នកស្លាប់ សរុបចំនួន ២,១៩៧នាក់៕