ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០២១ ក្រុមការងារបណ្តុះបណ្តាល នៃនាយដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានបណ្តុះបណ្តាល មន្ត្រីចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ២៦រូប ដើម្បីលើកកម្ពស់សមត្ថភាព ស្តីពីការត្រួតពិនិត្យឯកសារធ្វើដំណើរ និងវិភាគផ្ទៃមុខ (វគ្គទី៦) ។

វគ្គបណ្តុះបណ្តាលនេះ បង្ហាត់បង្រៀនដោយគ្រូបង្គោលចំនួន ០៣រូប​ និងក្រុមជំនួយការគ្រូចំនួន​ ០១រូប និងវាគ្មិនកិត្តិយសចំនួន០៣រូប ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ តាមប្រព័ន្ធអនឡាញ (ZOOM) និងទទួលបាននូវលទ្ធផលជាផ្លែផ្កា ក្នុងការបំប៉នបន្ថែមនូវចំណេះដឹង និងជំនាញរបស់មន្ត្រីអន្តោប្រវេសន៍ ក្នុងបរិបទនៃជំងឺកូវីដ-១៩៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ