ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៣៨នាក់ អ្នកជាសះស្បើយចំនួន ៤៧៩នាក់ និងអ្នកស្លាប់ចំនួន ២២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១១៣នាក់ទៀតជាអ្នកដំណើរមកពីបរទេស។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ១០៦,៦១៩នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៩៩,១៣៤នាក់ និងអ្នកស្លាប់ សរុបចំនួន ២,១៧៦នាក់៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ