ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦៣៧នាក់ ជាសះស្បើយ ៤៦៩នាក់ និងស្លាប់ ១៤នាក់
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦២៨នាក់ អ្នកជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកស្លាប់ចំនួន ១៤នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៩៨នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១០៥,៩៨១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៩៨,៦៥៥នាក់ និងអ្នកស្លាប់ សរុបចំនួន ២,១៥៤នាក់៕