ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦៥៧នាក់ ជាសះស្បើយ ៥៧៨នាក់ និងស្លាប់ ៩នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៥៧នាក់ អ្នកជាសះស្បើយចំនួន ៥៧៨នាក់ និងអ្នកស្លាប់ចំនួន ៩នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៥៣នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១០០,៧៩០នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៩៤,៩០៤នាក់ និងអ្នកស្លាប់ សរុបចំនួន ២,០៥៨នាក់៕