កិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព ប្រព័ន្ធទិន្នន័យមុខសញ្ញាអន្តោប្រវេសន៍ ចំពោះជនបរទេសដែលមកស្នើសុំពន្យារទិដ្ឋាការ និងទិដ្ឋាការតាមប្រព័ន្ធអនឡាញ (ZOOM)
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការងារបច្ចុប្បន្នភាព ប្រព័ន្ធទិន្នន័យមុខសញ្ញាអន្តោប្រវេសន៍ ចំពោះជនបរទេសដែលមកស្នើសុំពន្យារទិដ្ឋាការ និងទិដ្ឋាការ តាមប្រព័ន្ធអនឡាញ (ZOOM) ។
កិច្ចប្រជុំនេះ មានការចូលរួមដោយ លោកលោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយការិយាល័យជំនាញពាក់ព័ន្ធ និងមន្ត្រីជំនាញ សរុប ២៦រូប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានដាក់ចេញនូវទិសដៅអនុវត្ត និងណែនាំបន្ថែមអំពីរបៀបរបបការងារប្រចាំថ្ងៃ សំដៅពន្លឿន និងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងប្រព័ន្ធទិន្នន័យមុខសញ្ញា ឲ្យកាន់តែច្បាស់លាស់ និងសុក្រឹត្យ៕