ក្រុមការងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ឯក ឯក សុវណ្ណារ៉ា នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍
ស្វាយរៀង៖ នាថ្ងៃសៅរ៍ ០៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដោយមានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ក្រុមការងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ គង់ សារី អនុប្រធានប្រធាននាយកដ្ឋានច្រកទ្វារទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានដឹកនាំកម្លាំងទៅគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ឯក ឯក សុវណ្ណារ៉ា នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។
ក្រុមការងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននាំយកថវិកាមួយចំនួន សម្រាប់ចូលបច្ច័យ និងរំលែកទុក្ខ ដល់គ្រួសារសព ដែលទទួលបាននូវថវិកាមាន ថវិកាសមាគមមិត្តនគរបាលចំនួន ៦លានរៀល, ថវិការបស់អគ្គនាយកអន្តោប្រវេសន៍ចំនួនន ៤លានរៀល, ថវិការបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ ចំនួន ១លានរៀល និងថវិកាសាមគ្គីរបស់នាយកដ្ឋានច្រកទ្វារទី២ ចំនួន ៦០ម៉ឺនរៀល សរុបថវិកាចូលរួមរំលែកទុក្ខមានចំនួន ១១,៦០០,០០០រៀល៕