ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦៥៨នាក់ ជាសះស្បើយ ៤៩៩នាក់ និងស្លាប់ ៩នាក់
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៥៨នាក់ អ្នកជាសះស្បើយចំនួន ៤៩៩នាក់ និងអ្នកស្លាប់ចំនួន ៩នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៦០នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៩៨,៨៤២នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៩៣,៤១១នាក់ និងអ្នកស្លាប់ សរុបចំនួន ២,០២៨នាក់៕