ជនជាតិវៀតណាមម្នាក់ ត្រូវបានប្រគល់ឲ្យប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាមវិញ ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា
ស្វាយរៀង៖ នៅថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទីដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានធ្វើការទទួលជនជាតិវៀតណាមចំនួន ០១នាក់ ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងបានប្រគល់ឲ្យប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាមរួចរាល់៕