ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៨៩នាក់ ជាសះស្បើយ ៣៩៧នាក់ និងស្លាប់ ២០នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៨៩នាក់ អ្នកជាសះស្បើយចំនួន ៣៩៧នាក់ និងអ្នកស្លាប់ចំនួន ២០នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៤៨នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៩៧,៥២៤នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៩២,៤៩៥នាក់ និងអ្នកស្លាប់ សរុបចំនួន ២,០០៧នាក់៕