ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៩៦នាក់ ជាសះស្បើយ ៣៩៧នាក់ និងស្លាប់ ៦នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៩៦នាក់ អ្នកជាសះស្បើយចំនួន ៣៩៧នាក់ និងអ្នកស្លាប់ចំនួន ៦នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៧៧នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៩៦,៩៣៥នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៩២,០១៥នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៩៨៧នាក់៕