ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០២១ ក្រុមការងារបណ្តុះបណ្តាល នៃនាយដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានបណ្តុះបណ្តាល មន្ត្រីចំណុះអគ្គនាយកដ្ឋានចំនួន ៣៧រូប ដើម្បីលើកកម្ពស់សមត្ថភាព ស្តីពីការត្រួតពិនិត្យឯកសារធ្វើដំណើរ និងវិភាគផ្ទៃមុខ (វគ្គទី៤) ។

វគ្គបណ្តុះបណ្តាលនេះ បង្ហាត់បង្រៀនដោយគ្រូបង្គោលចំនួន ០៣រូប និងវាគ្មិនកិត្តិយសចំនួន ០៦រូប ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ តាមប្រព័ន្ធអនឡាញ (ZOOM) ។

ក្រោយពីវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃនេះ បានបញ្ចប់ ធ្វើឲ្យសិក្ខាកាមទទួលនូវលទ្ធផលជាផ្លែផ្កា ក្នុងការបំប៉នបន្ថែមនូវចំណេះដឹង និងជំនាញរបស់មន្ត្រីអន្តោប្រវេសន៍ ក្នុងបរិបទនៃជំងឺកូវីដ-១៩៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ