ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤៦១នាក់ ជាសះស្បើយ ៤១១នាក់ និងស្លាប់ ៧នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤៦១នាក់ អ្នកជាសះស្បើយចំនួន ៤១១នាក់ និងអ្នកស្លាប់ចំនួន ៧នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៤៦នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៩៥,៣០០នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៩០,៦៨៤នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៩៥៧នាក់៕