ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៣និង០០នាទីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត  បានសហការជាមួយស្ថាប័នចត្តាឡីស័ក និងសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ធ្វើការទទួលពលរដ្ឋខ្មែរចំនួន ០៣នាក់ ស្រី ០២នាក់ ដែលបានអនុវត្តទោសរួចរាល់ ពីប្រទេសវៀតណាម។

ដោយអនុវត្តតាមសេចក្តីណែនាំ របស់អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ក្រុមការងារបានធ្វើតេស្តរហ័ស ជាលទ្ធផល (អវិជ្ជមាន) និងបន្តធ្វើចត្តាឡីស័កពលរដ្ឋខ្មែរខាងលើ នៅផ្ទះសំណាក់ ប៉ាងសំអុល ស្ថិតនៅភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមវិធានការណ៍របស់អនុគណៈកម្មការ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ