ព័ត៌មានថ្មីបំផុត


បន្ទាយមានជ័យ៖ នារសៀលថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន បានអញ្ជើញដឹកនាំក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស ដោយមានការចូលរួមពី លោក ហុង ប្រកប អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ។

ការចុះជួបសម្ដែងការគួរសមនេះ បានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្ដបន្ទាយមានជ័យ គឺដើម្បីពិភាក្សាការងារ ស្ដីពីការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាននានា នៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ក្នុងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម អភិបាលរងខេត្ត បានសម្ដែងការគាំទ្រក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសក្នុងឆ្នាំ២០២១ ហើយកិច្ចប្រជុំនេះ បានបញ្ចប់ទៅដោយបរិយាកាសរីករាយ ឯកភាព និងស្និតស្នាលបំផុត៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ