ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤១៦នាក់ ជាសះស្បើយ ៣៨៦នាក់ និងស្លាប់ ១២នាក់
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤១៦នាក់ អ្នកជាសះស្បើយចំនួន ៣៨៦នាក់ និងអ្នកស្លាប់ចំនួន ១២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១១២នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៩៣,៩២៦នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៨៩,៥០០នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៩២៨នាក់៕