ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤៥៥នាក់ ជាសះស្បើយ ៣២៨នាក់ និងស្លាប់ ១៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤៥៥នាក់ អ្នកជាសះស្បើយចំនួន ៣២៨នាក់ និងអ្នកស្លាប់ចំនួន ១៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៨០នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៩៣,៥១០នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៨៩,១១៤នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៩១៦នាក់៕