កិច្ចប្រជុំស្តីពីការត្រួតពិនិត្យតាមដានផែនការការងារ រៀបចំចងក្រងសមិទ្ធផលការងារ នៃនាយកដ្ឋានច្រកទ្វារទី២
ភ្នំពេញ៖ នាថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកការប្រជុំ ស្តីពីការត្រួតពិនិត្យតាមដានផែនការការងារ រៀបចំចងក្រងសមិទ្ធផលការងារ នៃនាយកដ្ឋានច្រកទ្វារទី២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូប្រធាននាយកដ្ឋានច្រកទ្វារទី២ ព្រមទាំងមានការចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យនិងនាយផ្នែក។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអនុញ្ញាតឲ្យប្រធានក្រុមការងារ រៀបចំចងក្រងឯកសារសមិទ្ធផលការងាររបស់នាយកដ្ឋាន ធ្វើសេចក្តីរាយការណ៍ អំពីរបាយការណ៍លទ្ធផលការងារសមទ្ធិផល របស់នាយកដ្ឋានច្រកទ្វារទី២ ជូនអង្គប្រជុំជ្រាប។
ក្នុងការប្រជុំពិភាក្សានោះ ក៏មានការចូលរួមជាមតិយោបល់ ពីសំណាក់លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យទាំងបីក្នុងការកែសម្រួលពាក្យពេជន៍ ខ្លឹមសារ និងអក្ខរាវិរុទ្ធ ព្រមទាំងបន្ថែមចំណុចមួយចំនួន លើរបាយការណ៍នោះផងដែរ។
ជាទីបញ្ចប់នៃការប្រជុំ ឯកឧត្តម ប្រធានអង្គប្រជុំ មានមតិឯកភាពទៅលើទម្រង់ ខ្លឹមសារ របាយការណ៍ ព្រមទាំងបានណែនាំឲ្យក្រុមការងាររៀបចំរបាយការណ៍ការងារខាងលើនេះ សម្រេចជាលទ្ធផល ដើម្បីជូនថ្នាក់ដឹកនាំនាយកដ្ឋាន ក៏ដូចជាអគ្គនាយកដ្ឋានជ្រាប៕