ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤០៨នាក់ ជាសះស្បើយ ៣២៤នាក់ និងស្លាប់ ១១នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤០៨នាក់ អ្នកជាសះស្បើយចំនួន ៣២៤នាក់ និងអ្នកស្លាប់ចំនួន ១១នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៩០នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៩២,៦១៦នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៨៨,៤៤៣នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៨៩២នាក់៕