ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤១១នាក់ ជាសះស្បើយ ៣០៦នាក់ និងស្លាប់ ១៧នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤១១នាក់ អ្នកជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៨៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៩១,៣៦៩នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៨៧,២៩៩នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៨៥៨នាក់៕