ឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីដំណើការចុះអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២១ តាមប្រព័ន្ធអេឡិចត្រូនិច (Zoom)
ភ្នំពេញ៖ នៅថ្ងៃពុធ ២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីដំណើការចុះអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២១ តាមប្រព័ន្ធអេឡិចត្រូនិច (Zoom)។
នៅក្នុងដំណើរនៃកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋាន បានផ្សព្វផ្សាយស្មារតីអង្គប្រជុំ នាថ្ងៃទី១៩ខែសីហា ឆ្នាំ២០២១ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីដំណើការចុះអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២១ និងបានដាក់ទិសដៅការងារ ដល់ប្រធាន និងសមាជិកក្រុមការងារអធិការកិច្ចទាំង២៥រាជធានី-ខេត្ត។
នាឱកាសនេះ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋាន បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ ឲ្យអនុវត្តនូវវិធានការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងទប់ស្តាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងពេលចុះបំពេញភារកិច្ចផងដែរ៕