ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤២៨នាក់ ជាសះស្បើយ ៥៧២នាក់ និងស្លាប់ ១៤នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤២៨នាក់ អ្នកជាសះស្បើយចំនួន ៥៧២នាក់ និងអ្នកស្លាប់ចំនួន ១៤នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១១៧នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៩០,៥៣៥នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៨៦,៧០២នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៨៣៥នាក់៕