កិច្ចប្រជុំត្រួតពិនិត្យឯកសារពាក់ព័ន្ធនានា ត្រៀមសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន( DGICM)
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឯកសារពាក់ព័ន្ធនានា ត្រៀមសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន ( DGICM) ដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហាឆ្នាំ២០២១នេះ ដែលមានប្រទេសហ្វីលីពីនជាប្រធានអង្គប្រជុំ តាមប្រព័ន្ធវីដេអូសនិ្នសិទ Zoom ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំឲ្យក្រុមការងារ ត្រៀមរៀបចំរបាយការណ៍ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ទៅតាមស្ថានភាពសភាពការណ៍រួម របស់ប្រទេសកម្ពុជា ព្រមទាំងសហការជាមួយស្ថាប័នដែលពាក់ព័ន្ធ ទាក់ទងទៅនឹងចំណុចណាដែលមិនច្បាស់លាស់ ។ ឯកឧត្តម អគ្គនាយក បានឲ្យលើកឡើងពី ស្ថានភាពជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅពេលដែលពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីកិច្ចការសំខាន់ៗ ដែលកម្ពុជាបានប្រកាន់យក និងអនុវត្តចំពោះជនបរទេស លើការគ្រប់គ្រងការចេញ ចូល ការស្នាក់នៅ លើពលករបរទេស និងកិច្ចសហការនានាជាមួយប្រទេសអាស៊ាន និងអន្តរជាតិ។
ឯកឧត្តម អគ្គនាយក ក៏បានបញ្ជាក់ដល់ក្រុមការងារដែលនឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន (DGICM) និងកិច្ចប្រជុំផ្សេងៗទៀត ត្រូវរៀបចំឯកសារ និងមតិយោបល់ប្រកបដោយការទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះទទួលបានផ្លែផ្កាល្អ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានបញ្ជាក់បន្ថែមដែរថា ក្រុមការងារក៏ត្រូវគិតគូរដោយល្អិតល្អន់ អំពីទិសដៅការងារបន្ត ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នឹងត្រៀមអនុវត្ត និងអនុវត្តបន្ត ជាពិសេសគោលការណ៍បើកដំណើរការទេសចរណ៍ឡើងវិញ ក្រោយជំងឺកូវីដ-១៩ ការគ្រប់គ្រងជនបរទេសឲ្យបានកាន់តែល្អប្រសើរ និងការបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ឲ្យកាន់តែប្រសើរឡើងថែមទៀត៕
![](/public/ckfinder/userfiles/files/BD2197C2-4314-4A4F-B012-23D1EDAC0E11.jpeg)
![](/public/ckfinder/userfiles/files/5DD3A622-978D-40C1-83DC-04E3CA982FA4.jpeg)
![](/public/ckfinder/userfiles/files/9B217B93-32AE-4428-9C37-8B9CF7CF2F2F.jpeg)
![](/public/ckfinder/userfiles/files/256A061D-AF6D-4823-8420-29371D91FC4E.jpeg)
![](/public/ckfinder/userfiles/files/903E4E46-90DE-474E-AEFD-8066C393CE1F.jpeg)
![](/public/ckfinder/userfiles/files/EE5BC9E1-CB3F-4B70-A650-A15589183A18.jpeg)
![](/public/ckfinder/userfiles/files/07AEF7D6-2B67-4DA1-95D3-D92B08C33E80.jpeg)
![](/public/ckfinder/userfiles/files/6D1B4E5C-C818-4644-A367-C0E3799B004C.jpeg)
![](/public/ckfinder/userfiles/files/37AFF326-EE20-4201-90E7-C95C833CBCE9.jpeg)
![](/public/ckfinder/userfiles/files/BA8F002C-0E8C-441D-BCEF-0B503746F83A.jpeg)
![](/public/ckfinder/userfiles/files/4BACA5AD-4FF0-403F-9112-0055808D0AF0.jpeg)
![](/public/ckfinder/userfiles/files/5441435A-A90D-48ED-85CF-A38A7806ACEF.jpeg)
![](/public/ckfinder/userfiles/files/24747723-1961-4C5D-99C7-4D029CF5F157.jpeg)
![](/public/ckfinder/userfiles/files/0B60085C-E76C-4DD8-B1F1-86D291D4CE7E.jpeg)