ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤៩៣នាក់ ជាសះស្បើយ ៦៥៥នាក់ និងស្លាប់ ១៦នាក់
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤៩៣នាក់ អ្នកជាសះស្បើយចំនួន ៦៥៥នាក់ និងអ្នកស្លាប់ចំនួន ១៦នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៨៩នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៨៨,៧៣៥នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៨៤,៥០៦នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៧៧៨នាក់៕