ព័ត៌មានថ្មីបំផុត


រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រជុំតាមប្រព័ន្ធអេឡិចត្រូនិច (ZOOM) ជាមួយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍និងឯកឧត្តម សេង សក្តា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ បានប្រជុំស្តីពីដំណើរការការងារចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថានឯកជននានា នៅតាមបណ្តារាជធានី-ខេត្ត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អគ្គនាយករង, លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន, នាយការិយាល័យចំណុះអគ្គនាយកដ្ឋានទាំងពីរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏បានពិភាក្សាអំពីដំណើរចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងកំទ្បុងពេលស្ថានភាពការរីករាលដាលនៃជម្ងឺកូវីដ-១៩។ បន្ទាប់មកបានឯកភាពឲ្យនាយកដ្ឋានទាំងពីរ (នាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍  និងនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម) បន្តពិភាក្សារអំពីដំណើរចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ទៅសភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ