ព័ត៌មានថ្មីបំផុត


ភំ្នពេញ៖ នាព្រឹកថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើ អនុសារណៈ (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំនេះបានប្រព្រឹត្តឡើងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងឯកឧត្តម អគ្គនាយករងអន្តោប្រវេសន៍ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធនានាផងដែរ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានប្រសាសន៍លើកឡើងពីគោលបំណងរបស់អង្គប្រជុំ គឺដើម្បីពិភាក្សាការងារស្តីពីការកែសម្រួលឲ្យបានសមស្របតាមបទដ្ឋានគតិយុត្ត និងយោបល់បន្ថែមលើ ខ្លឹមសារនៃ អនុសារណៈ (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃព្រះរាជាណាចក្រថៃ ដើម្បីដាក់ជូនក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសម្រេច៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ