ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៩៣នាក់ ជាសះស្បើយ ៧៤៨នាក់ និងស្លាប់ ១២នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៩៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៨នាក់ និងអ្នកស្លាប់ចំនួន ១២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៨៩នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៨៧,១៩០នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៨២,៦៦៦នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៧៣០នាក់៕