ក្រុមការងារបណ្តុះបណ្តាល នៃនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានបណ្តុះបណ្តាលមន្ត្រីចំណុះអគ្គនាយកដ្ឋាន ៣៦រូប ដើម្បីលើកកម្ពស់សមត្ថភាព ស្តីពីការត្រួតពិនិត្យឯកសារធ្វើដំណើរ និងវិភាគផ្ទៃមុខ (វគ្គទី៣)
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រុមការងារបណ្តុះបណ្តាល នៃនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានបណ្តុះបណ្តាលមន្ត្រីចំណុះអគ្គនាយកដ្ឋានចំនួន ៣៦រូប ដើម្បីលើកកម្ពស់សមត្ថភាព ស្តីពីការត្រួតពិនិត្យឯកសារធ្វើដំណើរ និងវិភាគផ្ទៃមុខ (វគ្គទី៣) ។
វគ្គបណ្តុះបណ្តាលនេះ បង្ហាត់បង្រៀនដោយគ្រូបង្គោលចំនួន ០៣រូប និងវាគ្មិនកិត្តិយសចំនួន ០៦រូប ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ តាមប្រព័ន្ធអនឡាញ (ZOOM) និងបានទទួលនូវលទ្ធផលជាផ្លែផ្កា ក្នុងការបំប៉នបន្ថែមនូវចំណេះដឹង និងជំនាញរបស់មន្ត្រីអន្តោប្រវេសន៍ ក្នុងបរិបទនៃជំងឺកូវីដ-១៩៕