ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំស្តីពីការដាក់ផែនការការងារ ជូនក្រុមការងាររៀបចំចងក្រងសមិទ្ធផលការងារ នៃនាយកដ្ឋានច្រកទ្វារទី២ តាមរយៈប្រព័ន្ធអេឡិចត្រូនិច (Zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ និងមានការចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ និងនាយផ្នែកពាក់ព័ន្ធមួយចំនួន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធាននាយកដ្ឋាន បានប្រកាសសមាភាពក្រុមការងារ រៀបចំកងក្រងឯកសារសមិទ្ធផលការងាររបស់នាយកដ្ឋាន និងមានមតិយោបល់ណែនាំ ដល់សមាសភាពក្រុមការងារ ក្នុងការប្រមូលឯកសារពាក់ព័ន្ធនឹងសមទ្ធិផល ដែលនាយកដ្ឋានបានសម្រេចបានរយៈកាលកន្លងមក រហូតមកដល់បច្ចុប្បន្ន ដើម្បីចងក្រងទុកជាឯកសារជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានក៏ដូចជាក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំពិភាក្សានោះ ក៏មានការចូលរួមជាមតិយោបល់ និងសំណូមពរជុំវិញការងារខាងលើនេះផងដែរ ពីសំណាក់លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យទាំងបី។

ជាទីបញ្ចប់នៃអង្គប្រជុំ ឯកឧត្តម ប្រធានអង្គប្រជុំ មានមតិណែនាំ និងប្រគល់ភាកិច្ចជូនលោកអនុប្រធាននាយកដ្ឋាន ដឹកនាំសហការសម្របសម្រួលក្រុមការងារ ក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកប្រវត្តិឯកសារសំខាន់ៗ ក៏ដូចជាលិខិតបទដ្ឋានផ្សេងៗ ដែលជាសមទ្ធិផលការងាររបស់នាយកដ្ឋានសម្រេចបាន ដើម្បីប្រមូលរៀបចំចងក្រងឯកសារទាំងនោះជូនថា្នក់ដឹកនាំ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ