ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៥៦នាក់ ជាសះស្បើយ ៧១៦នាក់ និងស្លាប់ ១៤នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៥៦នាក់ អ្នកជាសះស្បើយចំនួន ៧១៦នាក់ និងអ្នកស្លាប់ចំនួន ១៤នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៦៧នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៨៦,៥៩៧នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៨១,៩១៨នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៧១៨នាក់៕