ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៩៣នាក់ ជាសះស្បើយ ៨០៦នាក់ និងស្លាប់ ២១នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៩៣នាក់ អ្នកជាសះស្បើយចំនួន ៨០៦នាក់ និងអ្នកស្លាប់ចំនួន ២១នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២៣៦នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៨៦,០៤១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៨១,២០២នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៧០៤នាក់៕